បន្ទាយមានជ័យ៖ លោក គាត ហ៊ុល ត្រូវបានតែងតាំងជាអភិបាលក្រុង ប៉ោយប៉ែតជំនួសលោក សាន ស៊ានហូ ត្រូវបានចូលនិវត្តន៍ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត។
ពិធីប្រកាសតែងតាំងលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងប៉ោយប៉ែត ជំនួសលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ចាស់ត្រូវបានចូលនិវត្តន៍។
ក្នុងពិធីប្រកាសតែតាំងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតចាស់ដែលបានចូលនិវត្តន៍ បានធ្វើការងារជាច្រើនដែលបន្សល់ទុកជាស្នាដៃជូនប្រជាពលរដ្ឋនិងសង្គម។
លោកបានមានប្រសាន៍ផ្តាំផ្ញើដល់អភិបាលក្រុង ប៉ោយប៉ែតថ្មី ក្រោយពេលទទួលភារកិច្ចហើយ ត្រូវសហការគ្នាអោយបានល្អដោយមិនបក្សពួកនិយមកធ្វើការងារបម្រើប្រជាពលរដ្ឋសង្គមអោយបានល្អ ៕