សៀមរាប៖ មនុស្សចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នៅវេលាម៉ោង១៣និង៣០នាទី ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិនៅលើផ្លូវគ្រួសក្រហមក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកមានអោយដឹងថាករណីនេះគឺបណ្តាលមកពីបើកបរដោយខ្វះការប្រុងប្រយ័ត្ន ទើបធ្វើអោយមានគ្រោះថ្នាក់ក្រឡាប់រថយន្តនៅលើផ្លូវគ្រួសក្រហមដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ១នាក់ របួសស្រាលចំនួន ៥នាក់ និងខូចខាត់រថយន្តចំនួន ១គ្រឿង។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅវាស់វែងនិងបាននាំយកវត្ថុតាំងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកដើម្បីកសាងសុំណុំរឿង និងដោះស្រាយតាមនីតិវិធីច្បាប់បន្ត ៕