សៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១នឹង១៥នាទី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថាករណីនេះបណ្តាលឲ្យឆេះផ្ទះអស់២ខ្នង ដែលម្ចាស់ផ្ទះទី១-ឈ្មោះ រ៉េត ណុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាងជុសជុលម៉ូតូ មានប្រពន្ធឈ្មោះ ណុក ណៃ អាយុ៣០ឆ្នាំ មានទហំផ្ទះ៤គុណ១១ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី កំពស់៤ម៉ែត្រគ្រោងដែក។ ផ្ទះទី២-ឈ្មោះឆោម វណ្ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរប អ្នកផ្ញើម៉ូតូនៅផ្សាលើ មានប្រពន្ធឈ្មោះ ឡាន ស្រីឡុង អាយុ២៧ឆ្នាំ មុខរបធ្វើក្រចក។អ្នកទាំង២គ្រួសារជាអ្នករស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកបានបន្តទៀតថា ករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើងឌុយទូរទឹកកក) ដែលធ្វើអោយរងការខូចខាតផ្ទះទាំងស្រុង និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។
ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញជួយអន្តរាគមន៍រថយន្តចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់២ឡាន ព្រមទាំងរថយន្តកងរាជអាវធហត្ថ២គ្រឿងនិងប្រើប្រាស់ទឹកអស់២ឡាន និងរលត់ជាស្ថាពរមិនបង្កអោយរីករាលដាលឡើយ ៕