ខ្យល់​កន្ត្រាក់​ បំផ្លាញ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៣​ស្រុក​ នៃ​ខេត្តសៀមរាប​

18-April-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ស្រុក​ នៃ​ខេត្តសៀមរាប​ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​១៥​នាទី​។​

​យោង​តាម​របាយការណ៍​ពី​មន្ត្រី​នគរបាល​មូល​ដ្ឋា​ល​បាន​ឲ្យ​ដឹង​ង​ថា​ស្រុក​ដែល​រង​នូវ​គ្រោះ​ធម្មជាតិ​ខាងលើ​រួម​មានៈស្រុក​ពួក​ ប៉ះពាល់​ឃុំ​ចំនួន​០២​ឃុំ​ ក្នុង​នោះ​មាន​៖​ឃុំ​រើ​ល​ និង​ឃុំ​ដូន​កែវ​ បណ្ដាល​ឲ្យ​ខូចខាត​ដូច​ជា​៖​ឃុំ​រើ​ល​ របើក​ដំបូល​ចំនួន​០៥​ខ្នង​,​ រលំ​ចំនួន​០២​ខ្នង​,​ បាក់​សំ​យ៉ាប​១​ខ្នង​,​ ទ្រេត​១​ខ្នង​។​ ឃុំ​ដូន​កែវ​របើក​ដំបូល​ចំនួន​០៦​ខ្នង​,​ រលំ​ចំនួន​០៣​ខ្នង​,​ ប៉ះពាល់​សាលារៀន​០១​ខ្នង​។​

​ស្រុក​បន្ទាយស្រី​ ឃុំ​ព្រះ​ដាក់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥​ខ្នង​,​ របើក​ដំបូល​១៣​ខ្នង​រលំ​០១​ខ្នង​,​ ដើមឈើ​ដួល​សង្កត់​០១​ខ្នង​។​

​ក្រុង​សៀមរាប​ សង្កាត់​នគរធំ​ ខូចខាត​ចំនួន​០៥​ខ្នង​,​ របើក​ដំបូល​០៣​ខ្នង​,​ ដួល​រលំ​ចំនួន​០២​ខ្នង​។​ ក្នុង​ករណី​គ្រោះ​ធម្មជាតិ​នេះ​ពុំ​បណ្តាល​ឲ្យ​របួស​ដល់​មនុស្ស​ឡើយ​ ៕


ចំនួនអ្នកទស្សនា

    19567077

  • ថ្ងៃនេះ441
  • ម្សិលមិញ2921
  • សប្តាហ៍នេះ10251
  • ខែនេះ3371
  • ឆ្នាំនេះ339631
  • សរុប19567077