មនុស្ស​ស្លាប់​២​នាក់​ និង​របួសធ្ងន់​៣​នាក់​ ករណី​រថយន្ត​បែន​ដឹក​ដី​បុក​រះ​ នៅ​ខេត្ត​ត្បូងឃ្មុំ​

19-April-2019 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​៖​ រថយន្ត​បែន​ដឹក​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ រេ​ចង្កូត​បុក​ម៉ូតូ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​និង​ជ្រុល​ទៅ​បុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ និង​មនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់​។​ ឧបទ្ទវហេតុ​ខាងលើ​ បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ​ ១៥​កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦២​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​នឹង​២៤​នាទី​ លើ​ផ្លូវជាតិ​លេខ​៧​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៥៥-១៥៦​ នៅ​ចំណុច​មុខ​ផ្ទះ​ ឈ្មោះ​សុខ​ សា​ផេង​ ភេទ​ប្រុស​ ស្ថិត​នៅ​ភូមិ​ត្រពាំង​គូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ (​បែន​ដឹក​ដី​)​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ប្រុស​ លី​ណា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ពណ្ណរាយ​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​(​គ្មាន​របួស​)​ ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ម៉ូតូ​ចំនួន​០៥​គ្រឿង​ ១-​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​(​ឈប់​នៅ​ស្ងៀម​)​ អង្គុយ​លើ​ម៉ូតូ​ដោយ​ឈ្មោះ​ ម៉ៅ​ ស្លេះ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចាម​ នៅ​ភូមិ​អង្គរ​ជា​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​របួសធ្ងន់​)​ អោប​កូន​នៅ​ពីមុខ​ ឈ្មោះ​ ស្លេះ​ សា​ហ្វី​កា​ ភេទ​ស្រី​ អាយុ​០៣​ឆ្នាំ​ ជនជាតិ​ចាម​ នៅ​ភូមិ​ឃុំ​ជាមួយ​ (​របួសធ្ងន់​),​ ២-​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 1G-0211​ (​បញ្ឈរ​ស្ងៀម​),​ ៣-​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​ 1C-1710​ (​ បញ្ឈរ​ស្ងៀម​),​ ៤-​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1C-4423​ (​បញ្ឈរ​ស្ងៀម​និង​៥-​ម៉ូតូ​ម៉ាក​យា​ម៉ា​ហា​(​ស៊ី​រុស​)​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​(​បញ្ឈរ​ស្ងៀម​)​ អង្គុយ​លើ​ម៉ូតូ​ដោយ​ ឈ្មោះ​ ប្រុស​ សេន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ ត្រពាំង​ដុំ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​)​ អោប​កូន​ឈ្មោះ​ សេន​ សិ​ដ្ឋ​ ភេទ​ប្រុស​ អាយុ​០៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ឃុំ​ជាមួយ​ (​របួសធ្ងន់​)​។​ និង​ថ្មើរជើង​ម្នាក់​ឈ្មោះ​ យស់​ ប៊ុ​ន​ថន​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​)​ និង​បុក​សំ​យ៉ាប​ផ្ទះ​ឈ្មោះ​ សុខ​ សា​ផេង​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ត្រពាំង​គូរ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ដដែល​បន្ត​ថា​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​ខូចខាត​ រថយន្ត​០១​គ្រឿង​ កំរិត​ស្រាល​ ម៉ូតូ​០៤​គ្រឿង​កំរិត​ធ្ងន់​ និង​០១​គ្រឿង​ទៀត​ កំរិត​ស្រាល​ និង​ខូចខាត​សំ​យ៉ាប​ផ្ទះ​ និង​ឥ​វ៉ា​ន់​មួយ​ចំនួន​។​ មនុស្ស​ស្លាប់​០២​នាក់​(​ស្រី​០១​នាក់​)​ របួសធ្ងន់​០៣​នាក់​(​ស្រី​០១​នាក់​)​ ៕

ចំនួនអ្នកទស្សនា

    19595527

  • ថ្ងៃនេះ3221
  • ម្សិលមិញ3741
  • សប្តាហ៍នេះ11751
  • ខែនេះ31821
  • ឆ្នាំនេះ368081
  • សរុប19595527