នគរបាល​ស្រុក​ក្រឡាញ់​ ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ ករណី​លួច​ម៉ូតូ​

19-April-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រឡាញ់​ បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​សៀ​ប​ ស៊ឹ​ម​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៨៧​ ទីលំនៅ​ភូមិ​ភ្នំ​ទ្រង់​បាត​ ឃុំ​កំពង់​ថ្កូវ​ ស្រុក​ក្រឡាញ់​ ករណី​បាត់​ម៉ូតូ​ ផលិត​ឆ្នាំ​២០០១​ បិទ​តែម​ឆ្នាំ​២០០២​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ មិន​ចាំ​លេខ​តួ​+​លេខ​ម៉ាស៊ីន​ នៅ​ច្រក​ខាងត្បូង​ចូល​ផ្សារ​ក្រឡាញ់​(​ម្ចាស់​ទុក​ម៉ូតូ​ចោល​មិន​បាន​ដក​សោរ​)​ កាលពី​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​លោក​វរសេនីយ៍ឯក​ជី​ បេង​ជន​ អធិការ​នគរបាល​ស្រុក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​បើក​កា​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ​នឹង​ សូត​ ឆ្នាំ​កំណើត​ ១៣.១២.១៩៩៣​ ទីកន្លែង​កំណើត​ភូមិ​ កញ្ជាន់​ជ្រៅ​ ឃុំ​រោង​គោ​ស្រុក​ក្រឡាញ់​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្តុល​ឃុំ​តា​អាន​ស្រុក​ក្រឡាញ់​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​គេចខ្លួន​។​ ​លុះដល់​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​នគរបាល​ បាន​ប្រទះ​ឃើញ​មុខសញ្ញា​បាន​មក​លេង​ផ្ទះ​នៅ​ភូមិ​ក្តុល​ ឃុំ​តា​អាន​ ពេល​នោះ​សមត្ថកិច្ច​បាន​នាំ​មក​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ករណី​ខាងលើ​ប្រាកដ​មែន​។​

​ក្នុង​ករណី​នេះ​កម្លាំង​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​ ៕


ចំនួនអ្នកទស្សនា

    19546447

  • ថ្ងៃនេះ681
  • ម្សិលមិញ3231
  • សប្តាហ៍នេះ11161
  • ខែនេះ64061
  • ឆ្នាំនេះ319001
  • សរុប19546447