ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧នឹង៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សៀង គា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបជាងពិដាន ទី២-ឈ្មោះ ម៉ាត់លី ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបនៅផ្ទះ។
សម្ភារៈដកហូតៈ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕