លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ក្រើនរំលឹក​ពង្រឹងសមត្ថភាព​ជំនាញ​ ដល់​កងកម្លាំង​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​

30-April-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ កាលពី​ថ្ងៃ​ចន្ទ​ ១០​រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​១០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​អញ្ជើញ​​ជា​អធិបតីភាព​ ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ស្រុក​ស​ន្ទុ​ក​ នៅ​សាល​ប្រជុំ​សាលាស្រុក​ស​ន្ទុ​ក​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​លោកស្នងការ​រង​ លោកនាយ​ លោកស្រី​នាយ​រង​ការិយាល័យ​ លោក​អធិការ​ អធិការរង​ នាយ​ នាយ​រង​ផ្នែក​ នាយ​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និង​មន្ត្រី​នគរបាល​ចំណុះ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​
​ចូលរួម​ប្រមាណ​១០៣​ នាក់​ស្រី​១៧​នាក់​ ។​

​លោក​វរសេនីយ៍ទោ​ ម៉ៅ​ ចាន់​ធី​ អធិការ​នគរបាល​ស្រុក​ស​ន្ទុ​ក​ បាន​អាន​របាយការណ៍​ ស្ដី​ពី​ស្ថានភាព​របស់​កងកម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ កងកម្លាំង​នគរបាល​សរុប​មាន​ចំនួន​ ៩៥​ នាក់​ ស្រី​ ១៥​ នាក់​ក្នុង​នោះ​ កម្លាំង​ជំនាញ​មាន​ចំនួន​ ២៤​នាក់​ ស្រី​០៦​នាក់​,​កម្លាំង​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន​៧១​នាក់​ ស្រី​០៩​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​នាំ​យក​ប្រសាសន៍​ ផ្ដាំផ្ញើ​ថ្លែងអំណរគុណ​ របស់​ថ្នាក់ដឹកនាំ​ ជា​ពិសេស​ប្រសាសន៍​ ផ្ដាំផ្ញើ​ របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​
​ដល់​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ចំណុះ​អោយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួម​កិច្ច​ប្រតិបត្តិការ​ ថែរក្សា​ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​រយៈ​កន្លង​មក​ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំ​ កុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ គ​.​ស​២០១៩​ ធានា​បាន​សុវត្ថិ​ភាពល្អ​ ទូ​ទាំង​ភូមិសាស្ត្រ​ស្រុក​ស​ន្ទុ​ក​ពុំ​មាន​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ មាន​ប្រសាសន៍​ ពង្រឹង​វិន័យ​លេខ​ ០០៦​ របស់​កងកម្លាំង​នគរបាល​ជាតិ​ ដើម្បី​ថែរក្សា​ សន្តិសុខ​ សណ្ដាប់ធ្នាប់​សារ​ណ​:​ និង​សុវត្ថិភាព​សង្គម​ជូន​ប្រទេស​ជាតិ​ ប្រកបដោយ​ប្រ​សិ​ទិ្ឋ​ភាព​ខ្ពស់​ និង​ពង្រឹង​របៀបរបប​ការងារ​ជំនាញ​ វិធាន​ជំនាញ​ ផ្ដល់​ជា​បទ​ពិសោធន៍​មួយ​ចំនួន​ ដល់​កងកម្លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ ដែល​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​អនុវត្តន៍​ កិច្ច​ការងារ​ជា​ប្រចាំ​ថ្ងៃ​ សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ បន្ត​ការ​ហ្វឹកហ្វឺន​ របៀប​ពន្លត់​អគ្គិសនី​ និង​វិធីសាស្ត្រ​សង្គ្រោះ​ជាបឋម​ ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​កិច្ច​ប្រតិបត្តិការ​អន្តរាគមន៍​ សង្គ្រោះ​ ដល់​ប្រជាពលរដ្ឋ​ប្រកប​ប្រសិទ្ធភាព​ ជា​ពិសេស​បន្ត​ការ​ផ្សព្វផ្សាយ​បំផុស​ដល់​មហាជន​ឲ្យ​ចូលរួម​ចលនា​បង្ការ​-​ពន្លត់​អគ្គិភ័យ​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ គ្រប់ពេលវេលា​ចំពោះ​ អ្វីៗ​ជាដើម​ចម​ដែល​ផ្ដើម​អោយ​មាន​គ្រោះថ្នាក់​អគ្គិភ័យ​ ដូច​ជា​ ភ្លើងចង្ក្រាន​ ភ្លើង​ធុ​ប​ ប្រេងសាំង​ ចរន្តអគ្គិសនី​ ។​ល​។​

​លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​ការងារ​សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុង​ ឲ្យ​បាន​រឹង​ម៉ាំ​និច្ច​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ជា​ប្រចាំ​ថ្ងៃ​ ព្រមទាំង​អនុវត្ត​នូវ​គោលការណ៍​ បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ សម្រេច​បាន​ជោគជ័យ​ និង​ភាព​រីក​ចម្រើន​ សម្រាប់​អង្គភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​ឧត្តមសេនីយ៍​ ស្នងការ​នគរបាល​ខេត្ត​ បាន​ប្រគល់​ ឱសថ​មួយ​ចំនួន​ ដល់​អធិការ​ដ្ឋា​នគរបាល​ស្រុក​ស​ន្ទុ​ក​ ដើម្បី​សម្រាប់​ព្យាបាល​ជំងឺ​ ដល់​កងកម្លាំង​ផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20582977

  • ថ្ងៃនេះ6991
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25371
  • ខែនេះ140521
  • ឆ្នាំនេះ140521
  • សរុប20582977