មួយ​ប៉​ព្រិច​ភ្នែក​ភ្លើង​ឆេះ​អស់​ផ្ទះ​បុគ្គលិក​របស់​អង្គការ​ជប៉ុន​២​នាក់​ប្តី​ប្រពន្ធ​ គ្មាន​សល់​

01-May-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ ផ្ទះ​បុគ្គលិក​របស់​អង្គការ​ ជប៉ុន​ ២​នាក់​ ប្តី​ប្រពន្ធ​ ត្រូវ​អគ្គិភ័យ​ឆេះ​គ្មាន​សល់​មួយ​ប៉​ព្រិច​ភ្នែក​ខណៈ​ម្ចាស់​កំពុង​ទៅ​ការ​ ទុក​ឱ្យ​ម្តាយធំ​និង​ក្មួយ​នៅ​មើល​ផ្ទះ​ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះអាក្រក់​នេះ​កើតឡើង​ឡើយ​។​ គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​ ដល់​ផ្ទះ​អ្នក​ជិតខាង​ព្រមទាំង​បងប្អូន​ បង្កើត​ រស់នៅ​ជាមួយ​គ្នា​ ក្នុង​បរិ​វេន​ដី​ឡូ​តិ៍​តែ​មួយ​នោះ​នាំ​គ្នា​ប្រមូល​ គ្រែ​ ទូ​ ខោ​ អាវ​ និង​ រថយន្ត​ម៉ូតូ​ចេញពី​ក្នុង​កន្លែង​កើតហេតុ​ហើយ​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ​។​

​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១០​ ភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​។​

​បើ​តាម​សាក្សី​ពី​បងប្អូន​ជីដូនមួយ​ដែល​រស់នៅ​ក្នុង​ដី​ឡូ​តិ៍​ជាមួយ​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា​៖​មុន​ពេល​កើតហេតុ​ពួក​ខ្ញុំ​កំពុង​អង្គុយ​លេង​ជាមួយ​ក្រុម​គ្រួសារ​ នៅ​ខាង​មុខ​ផ្ទះល្វែង​ពីមុខ​ផ្លូវ​ចូល​ផ្ទះ​ឆេះ​របស់​ប្អូន​។​ ខណៈ​ពេល​នោះ​ត្រូវ​បាន​ម្តាយធំ​ និង​ក្មួយ​ ចុះ​រត់​មក​ប្រាប់​ថា​ឃើញ​ភ្លើង​ឆេះ​ចេញពី​កន្លែង​កុងម៉ា​ឱ្យ​ពួក​ខ្ញុំ​ជួយ​ផង​។​

​ប្រភព​បាន​បន្ត​ថា​បន្ទាប់​ពី​ម្តាយធំ​មក​ប្រាប់​ភ្លាម​ពួក​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​គោក​ចក​ដើម្បី​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ផ្ទះ​ប្អូន​ខ្ញុំ​ផង​ព្រោះ​វា​កំពុង​តែ​ឆេះ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​រថយន្ត​ជា​ច្រើ​គ្រឿង​ មក​ជួយ​ ដូច​ចិត្ត​ប្រាថ្នា​ ប៉ុន្តែ​ អកុសល​ត្រូវ​ភ្លើង​ឆេះ​ចង់​អស់​ទៅ​ហើយ​ព្រោះ​ផ្លូវ​វា​បត់បែន​ច្រើន​ពេក​។​

​បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត​ បាន​ប្រាប់​ថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​គោក​ចក​នោះ​ មូលហេតុ​ ទុ​ស្សេ​ខ្សែភ្លើង​។​ ព្រោះ​ម្ចាស់​មិន​នៅ​ទៅ​ធ្វើការ​បាត់​ចំណែក​ប្រពន្ធ​យក​ម្តាយ​និង​កូន​ទៅ​មើលជំងឺ​នៅ​ឯ​ប្រទេស​ថៃ​ ទុក​ឱ្យ​ម្តាយធំ​ និង​ក្មួយ​ជួយ​នៅ​មើល​ផ្ទះ​។​

​លោក​បាន​បញ្ជាក់​ថា​ ម្ចាស់ផ្ទះ​ ឈ្មោះ​ ស​ ឈ​យ​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ មុខរបរ​ បុគ្គលិក​អង្គការ​ ជប៉ុន​ ប្រពន្ធ​ស៊ា​ ផល្លា​អាយុ​២៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​មានកូន​៣​នាក់​ ស្រី​១​ ប្រុស​២​ ។​ ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ក្នុង​ការ​ខូចខាត​មានផ្ទះ​១​ខ្នង​ ធ្វើ​អំពី​ថ្ម​ ក្រោម​ ឈើ​លើ​ទំហំ​១៤​គុណ​១៦​ម៉ែត្រ​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ការ​ជួយ​អន្តរាគមន៍​ ករណី​ភ្លើង​ឆេះ​ផ្ទះ​នោះ​មាន​រថយន្ត​ ចំនួន​៥​គ្រឿង​ ក្នុង​នោះ​មាន​៖​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​ ប្រើ​ទឹក​អស់ទាំង​២​ឡាន​,​ រថយន្ត​ ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​២​គ្រឿង​ប្រើ​ទឹក​អស់ទាំង​២​ឡាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ចំនួន​១​គ្រឿង​ប្រើ​ទឹក​អស់​១​ឡាន​។​ ចំណែក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​និង​ទឹកប្រាក់​ប្រមាណ​ជាង​៥០០០០​ដុល្លារ​ផង​ដែរ​នេះ​បើ​តាម​ សម្តី​របស់​លោក​ ស​ ឈ​យ​ ដែល​ជា​ម្ចាស់ផ្ទះ​ប្រាប់​សមត្ថកិច្ច​យើង​នៅ​កន្លែង​កើតហេតុ​ ៕


ចំនួនអ្នកទស្សនា

    20580717

  • ថ្ងៃនេះ4731
  • ម្សិលមិញ6261
  • សប្តាហ៍នេះ23111
  • ខែនេះ138261
  • ឆ្នាំនេះ138261
  • សរុប20580717