លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​៖​ គ្រាប់បែក​កែ​ច្នៃ​ដែល​ជនជាតិ​ចិន​ យក​ទៅ​ដាក់​ផ្ទះ​មិត្តភក្តិ​នោះ​ មិនមែន​ជា​គ្រាប់បែក​ឡើយ​

01-May-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ក្រោយ​ស៊ី​ម៉ាក់​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ លើ​ករណី​ជនជាតិ​ចិន​ដែល​គេ​សង្ស័យ​យក​គ្រាប់បែក​កែ​ច្នៃ​ទៅ​ដាក់​ផ្ទះ​មិត្តភក្តិ​នោះ​ មិនមែន​ជា​គ្រាប់បែក​ឡើយ​ ដោយសារ​ពិនិត្យ​មើល​នៅ​ក្នុង​បំពង់​ទាំង​អស់នោះ​ ឃើញ​សុទ្ធតែ​ខ្សាច់​ មិន​មាន​រំសេវ​។​

​លោកស្នងការ​បន្ត​ថា​ ករណី​នេះ​ផ្ដើម​ចេញពី​គំនុំ​រកស៊ី​ជាមួយ​ដៃគូ​របស់​ខ្លួន​ ជា​ជនជាតិ​ចិន​ដូច​គ្នា​ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​គ្រាប់បែក​កែ​ច្នៃ​ មក​គំរាម​ដៃគូ​ជម្លោះ​របស់​ខ្លួន​។​

​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​នាំ​យក​គ្រាប់បែក​កែ​ឆ្នៃ​មក​ប៉ុនប៉ង​បំផ្ទុះ​នៅ​ក្នុង​ហាង​ចិន​មួ​យក​ន្លែ​ង​តែ​មិន​បាន​សម្រេច​។​

​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៩​នៅ​ក្នុង​ហាង​លក់​គុ​ជ​ចិន​ យីហោ​«​ហឺ​ហឺ​»​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា​ តាម​បណ្ដោយ​ផ្លូវ​បេ​តុង​ទី​៣​ ក្រុម​ទី​៣​ ភូមិ​ត្រពាំង​ថ្លឹង​១​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕


ចំនួនអ្នកទស្សនា

    20580797

  • ថ្ងៃនេះ4811
  • ម្សិលមិញ6261
  • សប្តាហ៍នេះ23191
  • ខែនេះ138341
  • ឆ្នាំនេះ138341
  • សរុប20580797