សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូនក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន​១៩៥​នាក់​

01-May-2019 | ដោយ ពលមនសិការ

កណ្តាល​៖​ នៅ​ព្រឹក​មិ​ញ​នេះ​ បន្ទាប់​ពី​បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី​ និង​រាំ​លេង​កម្សាន្ត​ជាមួយ​កម្មករ​ កម្មការិនី​នៅ​រោងចក្រ​យី​ដា​ ក្នុង​ឱកាស​អបអរសាទរ​«​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​»​ លើក​ទី​១៣៣​ រួច​ហើយ​នោះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បន្ត​សួរសុខទុក្ខ​ និង​ផ្តល់​ថវិកា​មួយ​ចំនួន​ដោយ​ផ្ទាល់​ដៃ​ឧបត្ថម្ភ​ដើម្បី​ដោះស្រាយ​ពេល​សំរាលកូន​ ដល់​កូនក្មួយ​ស្ត្រី​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន​ ១៩៥​នាក់​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ទៀត​ជូន​កូនក្មួយ​កម្មករ​។​ ការ​តម្លើង​ប្រាក់ខែ​គឺ​នឹង​តម្លើង​នៅ​រៀង​រាល់​ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ ប្រាក់ខែ​កម្មករ​ កម្មការិនី​ឡើង​ដល់​១៨២​ដុល្លារ​ និង​បាន​អនុវត្ត​ការ​បើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ​ផង​ដែរ​។​ សម្តេច​តេ​ជោ​ នឹង​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ កម្មការិនី​នៅ​ទូ​ទាំង​ប្រទេស​ជា​បន្តបន្ទាប់​ទៀត​។​

​សូម​ជូនពរ​ក្មួយៗ​ដែល​ជា​អនាគត​ម្តាយ​ និង​ចៅៗ​ជាទី​ស្រឡាញ់​ទាំងអស់​ មាន​សុខភាព​ល្អ​ និង​សុខ​សុវត្ថិភាព​ពេល​សម្រាលកូន​នា​ពេល​ខាង​មុខ​នេះ​ផង​។​ អរគុណ​បងប្អូន​ជនរួមជាតិ​ និង​កូនក្មួយ​កម្មករ​ទាំងអស់​ ដែល​គាំទ្រ​ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ៕

ចំនួនអ្នកទស្សនា

    20583197

  • ថ្ងៃនេះ7211
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25591
  • ខែនេះ140741
  • ឆ្នាំនេះ140741
  • សរុប20583197