ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​ និង​ជនសង្ស័យ​២​នាក់​ ត្រូវ​នគរបាល​ខេត្តស្ទឹងត្រែង​បង្ក្រាប​

03-May-2019 | ដោយ ពលមនសិការ

ស្ទឹង​ត្រែង​៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​បង្ក្រាប​ករណី​ ជួញដូរ​គ្រឿងញៀន​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​។​ ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​លើ​កំណាត់​ផ្លូ​ជាតិ​លេខ​៩​ ត្រង់​ចំណុច​ ផ្លូវបំបែក​ចូល​ ទឹកធ្លាក់​ជ្រោះ​សុភ​មិត្ត​ ទៅ​ឃុំ​ព្រះ​រំកិល​ ស្ថិត​ក្នុងភូមិ​សំអាង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣​នេះ​ សមត្ថកិច្ច​ទើប​បង្ហាញមុខ​ជនសង្ស័យ​ និង​ហែក​កញ្ចប់​សំណាក​ថ្នាំ​ញៀន​ រួច​ថ្លឹង​នៅ​មុខ​ជនសង្ស័យ​ទាំង​២​នាក់​ និង​នៅ​ចំពោះ​មុខ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ គឺ​លោក​ គឹ​ម​ ហុង​សាន​ ។​

​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ឃាត់ខ្លួន​បាន​រួម​មាន​៖
​ទី​១-​ឈ្មោះ​ សុំ​ សាង​ ជនជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ​ រស់នៅ​ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​
​និង​ទី​២-​ឈ្មោះ​ មុត​ សៃ​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ រស់នៅ​ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​ចំណែក​សារធាតុ​ញៀន​ដែល​រឹបអូស​បាន​ មាន​ទម្ងន់​៩៩៤,៥​ក្រាម​ ស្មើ​និង​ជិត​មួយ​គីឡូក្រាម​ ជា​ប្រភេទ​ថ្នាំ​ម៉េ​តំ​ហ្វេ​តា​មីន​អាយ​ ឬ​ (​ម៉ា​ទឹកកក​)​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លូ​ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​សាកសួរ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ស្អែក​នេះ​ ចាត់ការ​ទៅ​តាម​នីតិវិធី​៕


ចំនួនអ្នកទស្សនា

    20582897

  • ថ្ងៃនេះ6911
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25291
  • ខែនេះ140441
  • ឆ្នាំនេះ140441
  • សរុប20582897