រថយន្ត​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ថ​ នៅ​ស្រុក​បូ​ទុម​សាគរ​

06-May-2019 | ដោយ ពលមនសិការ

​កោះកុង​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​ នា​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ​៤៨-៤៩​ ជិត​គល់​ស្ពាន​អណ្តូងទឹក​ ស្ថិត​ក្នុងភូមិ​អណ្តូងទឹក​ ឃុំ​អណ្តូងទឹក​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​។​

​មន្ត្រី​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Land​ cruser​ ឆ្នាំ​២០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-9798​ បើកបរ​ដោយ​ឈ្មោះ​ ផ​ន​ ឆៃ​ហួត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ប៉ប្រក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ Honda​ ផលិត​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ (​ គ្មាន​ស្លាក​លេខ​ )​ បើកបរ​ដោយ​ឈ្មោះ​ ហាង​ ហាន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​ )​។​ ​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ មូលហេតុ​ បណ្តាល​មក​ពី​ អ្នកបើកបរ​បង្ករ​ ធ្វេសប្រហែស​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​

​បច្ចុប្បន្ន​ សាកសព​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ជន​បង្ករ​រថយន្ត​ យើង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​ ៕

ចំនួនអ្នកទស្សនា

    20579897

  • ថ្ងៃនេះ3911
  • ម្សិលមិញ6261
  • សប្តាហ៍នេះ22291
  • ខែនេះ137441
  • ឆ្នាំនេះ137441
  • សរុប20579897