កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ​

06-May-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​២០​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ស្ថិត​នៅ​ខាងកើត​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹង​មាន​ជ័យ​ ផ្លូវ​បេតុង​ ក្រុម​១​ ភូមិ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​គាស់​ទម្លុះទម្លាយ​ (​គាស់​ផ្ទះ​)​ នៅ​ចំណុច​ផ្ទះ​លេខ​២៤​បេ​ ផ្លូវ​លេខ​ ៣៦២​ ក្រុម​១៥​ ភូមិ​៥​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ អាន​ ច័ន្ទ​រិ​ទ្ធ​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២៥​បេ​ ផ្លូវ​លេខ​៣៦២​ ភូមិ​៥​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ទី​២-​ឈ្មោះ​ ស្រេង​ ច្រិល​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវលំ​ ភូមិ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៣-​ឈ្មោះ​ ថា​ វង្ស​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រើស​អេ​ត​ចាយ​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​BT​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ ដា​រ៉ា​ ហៅ​ជើ​ម​ ភេ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ផ្ទះ​លេខ​២៤​បេ​ ផ្លូវ​លេខ​៣៦២​ ក្រុម​១៥​ ភូមិ​៥​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

សម្ភារៈ​បាត់បង់ៈ​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២៨៧២១៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HC-4713,​ ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​ ពណ៌​ក្រហម​ លេខ​តួ​ ១៥៣១៥៤៧​ លេខ​ម៉ាស៊ីន​ ១១៣៧១៨៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-4104,​ ម៉ាស៊ីន​បោកគក់​ម៉ាក​សាំ​សុង​ ចំនួន​០១,​ ម៉ាស៊ីនភ្លើង​មិន​ចាំ​ម៉ាក​ ចំនួន​ ០១​ គ្រឿង​,​ ទូរទស្សន៍​ម៉ាក​LG​ ទំហំ​៤៣​អ៊ី​ង​ ចំនួន​ ០១​គ្រឿង​ និង​ម៉ាក​សាំ​សុង​ ទំហំ​ ៣៣​អ៊ី​ង​ ចំនួន​០១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ការិយាល័យ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20580497

  • ថ្ងៃនេះ4511
  • ម្សិលមិញ6261
  • សប្តាហ៍នេះ22891
  • ខែនេះ138041
  • ឆ្នាំនេះ138041
  • សរុប20580497