ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកំពុងព័ទ្ធចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធករណីឃាតកម្មជនជាតិ។
លោកស្នងការបន្តថា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីឃាតកម្មមួយបានកើតឡើងបង្កឡើងដោយជនជាតិចិន បានបាញ់សម្លាប់ជនជាតិចិនដូចគ្នានៅចំណុចមុខសណ្ឋាគារខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្នងការបន្ថែមចំពោះមូលហេតុសមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងព័ទ្ធចាប់ខ្លួនជនសង្ស័យយកមកសាកសួរ និងផ្តន្ទាទោសតាមផ្លូវច្បាប់៕