ភ្នំពេញ៖ កាលពីថៃ្ងទី០៥ ខែឧសភា ឆាំ្ន២០១៩ វេលាម៉ោង២០នឹង៥០នាទី កម្លាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ (កន្លែងចាក់សំរាម) ផ្លូវលេខ២៣៤ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌបានឲ្យដឹងាជនសង្ស័យទី១-ឈោះ្ម កៅ ជីវ៉ាន់ ហៅ ហ្គ័ង ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករលើកឥវ៉ាន់ ស្នាក់នៅដីឡូត៍គ្មានលេខ (កន្លែងចាក់សំរាម) ផ្លូវលេខ២៣៤ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី២-ឈោះ្ម ម៉េង ម៉ាច ហៅ ម៉ាច ភេទស្រី អាយុ៣៤ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅដីឡូត៍គ្មានលេខ (កន្លែងចាក់សំរាម) ផ្លូវលេខ២៣៤ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងដែលបានចាប់យកៈ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៥កញ្ចប់តូច កូនថង់ផ្លាសិ្ទកសំរាប់ច្រកគ្រឿងញៀនមួយចំនួន ដបកែច្នៃ និងបំពង់ជ័រសំរាប់ជក់គ្រឿងញៀនចំនួនមួយ ដែកកេះចំនួនមួយ កូនកន្ត្រៃចំនួនមួយ និងទុយោមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណោះ្តអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕