ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានលោក វា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩នឹង៣០នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមរយៈដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថាឈ្មោះ ខែម ស៊ីឡេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាអគ្គលេខាអធិការរងគណបក្សខ្មែរក្រោក និងជាតំណាង គណបក្សខ្មែរក្រោក ប្តឹងពីឈ្មោះ សុខ ទូច ភេទប្រុស អាយុ៥១ឆ្នាំ ពីបទ កុបកម្ម និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធាណៈ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថាតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះថា លោកនឹងចូលខ្លួនតាមការកោះហៅនេះ ៕