សៀមរាប៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី មានករណីអគ្គីភ័យឆេះផ្ទះ ប្រជាពលរដ្ឋនៅចំណុចភូមិគោរលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់អោយដឹងថា ករណីឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ឈុំ ឈឿន ភេទប្រុស អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ទឹម ភាព អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាលើ ផ្ទះដែលឆេះមាន ទំហំទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្ដារ បណ្តាលអោយឆេះទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជា គ្រែ២ ទូរទស្ស១គ្រឿង ម៉ាស៊ីនបាកខោអាវ១គ្រឿង ម៉ាស៊ីនកិនស្រូវ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ៧គ្រឿង ទូឈើដាក់ខោអាវ២ខោអាវ ឯកសារសៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី អត្តសញ្ញាបណ្ណ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលសរុបជាទឹកប្រាក់ប្រហែល ចំនួន១១៥០០ដុល្លារ។
លោកបានបន្តទៀតថា៖តាមការសនិ្នដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថាករណីនេះគឺបណ្តាលមកពី អុចធូបមូសទុកចោលក្នុងបន្ទប់តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយក្នុងនោះដែរសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ពន្លត់មិនអោយរាលដាលដល់កន្លែងផ្សេង ដោយប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១រថយន្តផងដែរ ៕