ជនជាតិ​ ណ​រវេ​ម្នាក់​ ស្លាប់​ដោយសារ​ប្រើ​ថ្នាំលេប​ដេក​លក់​ហួស​កំរិត​

07-May-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នៅ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ មាន​ករណី​ជនបរទេស​ស្លាប់​ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​សណ្ថាគារ​SELVER​ SMITH​ បន្ទប់​លេខ​២០៦​ ជាន់​ទី​១​ ក្រុម​ទី​៨​ ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​។​

​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សមត្ថកិច្ច​ជំនាញ​ឲ្យ​ដឹង​ថា​សព​ជន​រង​គ្រោះ​ឈ្មោះ​ NERDRERKRISTOFFR​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩១​ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ ណ​រវេ​ បាន​ចូល​តាម​ច្រ​ទ្វា​ប្រ​លាន​យ​ន្ថ​ហោះ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៩​ ហើយ​មក​ស្នាក់​នៅ​ក្នុង​សណ្ថាគារ​ ភូមិ​-​សង្កាត់​ កើតហេតុ​ខាងលើ​។​

​បន្ទាប់​ពី​ពិនិត្យ​កន្លែង​កើតហេតុ​ រួច​មក​ កម្លាំង​ជំនាញ់​ក៏​សាកសួរ​បំភ្លឺ​បន្ថែម​ពី​អ្នក​រៀបចំ​បន្ទប់​បានអោយ​ដឹង​ថា​នៅ​វា​លា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​ចូល​រៀបចំ​បន្ទប់​ ហើយ​ក៏​ធំ​ក្លិនស្អុយ​ហើយ​បាន​រាយ​ការ​អោយ​ប៉ូ​លី​ស​ចុះ​មក​ពិនិត្យ​។​

​ក្រោយ​ការ​ពិនិត្យ​ និង​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​ បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ ប្រើប្រាស់​ថ្នាំលេប​ដេក​លក់​ហួស​កំរិត​។​
​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្សី​)​ភ្នំពេញ​តាម​សំណើរ​របស់​ស្ថានទូត​ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ ៕

ចំនួនអ្នកទស្សនា

    20581287

  • ថ្ងៃនេះ5301
  • ម្សិលមិញ6261
  • សប្តាហ៍នេះ23681
  • ខែនេះ138831
  • ឆ្នាំនេះ138831
  • សរុប20581287