ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គោរពស្នើសុំផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
១-គោរពស្នើសុំផ្ទេរភារកិច្ចឯកឧត្តម សួន បវរ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី។
២-គោរពស្នើសុំតែតាំងឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃអគៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសឧត្តម សួន បវរ។
៣-គោរពស្នើសុំផ្ទេរបញ្ចូលលោក គឹង វណ្ណៈ ពីឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក អត្តលេខ៦៤៥៥៥ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មកជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីមានឧបនិស្ស័យតែងតាំងមុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ៕