កោះកុង៖ កាលពីថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំកុរ ព. ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នៅវេលាម៉ោង៨និង១០យប់ កម្លាំងប៉ុស្តិ៍បានសហការជាមួយលោកមេភូមិ បានត្រួតពិនិត្យសាកសពមនុស្សស្លាប់ដោយ លង់ទឹកស្លាប់ នៅភូមិនេសាទ ឃុំជ្រោយស្វាយ។
មន្ត្រីនគរបាលមូលដ្ឋបានឱ្យដឹងថាសាកសពជនរងគ្រោះឈ្មោះ ជា គីម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ នៅភូមិនេសាទ ឃុំជ្រោយស្វាយ។
តាមហេតុការជនរងគ្រោះបានផឹកស្រាស្រវឹង ហើយដើរលេងនៅចំណុចមាត់ឆ្នេរពយដូង ហើយបានលង់ទឹកស្លាប់ (ជនរងគ្រោះជាមនុស្សស្រវឹងខួប)។
តាមការពិនិត្យ និងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ គឺជនរងគ្រោះបានស្រវឹងស្រាលង់ទឹកស្លាប់យ៉ាងពិតប្រាកដមែន។សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕