កោះកុង៖ ជនសង្ស័យចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកោះកុងឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២២នឹង៥០នាទីយប់ពីបទចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ទីតាំងផ្សេងគ្នា។
ទីតាំងទី១ នៅចំណុចភូមិ២ សង្កាត់ដងទង់ និងទីតាំងទី២ នៅចំនុចផ្ទះជួល ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថាជនសង្ស័យទាំង១០នាក់រួមមានៈ
ទី១.ឈ្មោះ ណន ស៊ីនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ទី២.ឈ្មោះ ស៊ុំ នឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រ។
ទី៣.ឈ្មោះ ខុន វិជ្ជា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ទី៤.ឈ្មោះ ប៊ិន ជិនហាវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស។
ទី៥.ឈ្មោះ លួង ឆៃហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់។
ទី៦.ឈ្មោះ ប៉ាវ សុជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងក្រឡឹង។
ទី៧.ឈ្មោះ លី ចន្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់។
ទី៨.ឈ្មោះ ប៉ាវ សុគន្ធា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ទីតាំងកើតហេតុទី១(ម្ចាស់ផ្ទះ)។
ទី៩.ឈ្មោះ សុខ ស្រីនឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។
និងទី១០.ឈ្មោះ ឈិត សុនីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ដកហូតបានវត្ថុតាង៖ ម្សៅក្រាមសថ្លា មេតំហ្វេតាម៉ីន០១ កញ្ចប់ធំ និង០៩កញ្ចប់តូច, ដាវ០៣ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន-កូនថង់តូចៗមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនក្រុមជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី ៕