កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

14-May-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ចន្ទ​ ១០​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​នឹង​៣០​នាទី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១​ បាន​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​ពេល​មក​ដល់​ចំណុច​ផ្លូវលំ​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌ​ មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ភា​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​បាញ់ថ្នាំ​រថយន្ត​ ទីលំនៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ ផ្លូវលំ​ ភូមិ​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖​ ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​)​ ចំនួន​០២​កញ្ចប់​ថង់​តូច​ និង​ទូរស័ព្ទ​ដៃ​ចាស់​ចំនួន​០១​គ្រឿង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ភា​ សុខ​ម៉េ​ង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20581307

  • ថ្ងៃនេះ5321
  • ម្សិលមិញ6261
  • សប្តាហ៍នេះ23701
  • ខែនេះ138851
  • ឆ្នាំនេះ138851
  • សរុប20581307