រថយន្ត​ធុន​ធំ​ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ បួង​ចង្កូត​ មក​វិញ​ចូល​បុក​ឡាយ​ស្តា​រិច​ បណ្តាល​ឲ្យ​របួស​ម្នាក់​

14-May-2019 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​៖​ នៅ​វេលា​ម៉ោង​២​នឹង​២៥​នាទី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ នៅ​ផ្លូវជាតិ​លេខ​៤​ គីឡូម៉ែត្រ​លេខ​១៦៥-១៦៦​ ស្ថិត​នៅ​ភូមិ​តា​នៃ​ ឃុំ​តា​នៃ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​រថយន្ត​ម៉ាក​GRANSTO​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3E-0402​ មិន​ទាន់​ស្គាល់​ អត្តសញ្ញាណ​អ្នកបើកបរ​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ធ្លាក់​ផ្លូវ​ ហើយ​បួង​ចង្កូត​មក​វិញ​បាន​ជ្រុល​មក​ខាងឆ្វេង​ដៃ​ក្រឡាប់​តែ​ម្តង​ខណៈ​ពេល​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ STAREX​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ 2A-7737​ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​បាន​បុក​តែ​ម្តង​ អ្នកបើកបរ​ឈ្មោះ​ មឺ​ន​ សុខ​ជា​ មាន​ទីលំនៅ​ភូមិ​បាន​គៀប​ ឃុំ​ដង​ពែង​ ស្រុក​ស្រៃ​អំបិល​ ខេត្តកោះកុង​ និង​អ្នក​រួម​ដំណើរ​ចំនួន​១​នាក់​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ គ្រោះថ្នាក់​នេះ​បណ្ដាល​រង​របួស​ម្នាក់​ឈ្មោះ​ មឺ​ន​ សុខ​ជា​ អ្នកបើកបរ​រថយន្ត​ STAREX​ របួស​មធ្យម​ បាន​បញ្ជូន​មក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​ លិ​ គឹ​ម​ឌី​ វាល​រេញ​។​ រថយន្ត​ទាំង​ ២​គ្រឿង​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕

ចំនួនអ្នកទស្សនា

    20578637

  • ថ្ងៃនេះ2651
  • ម្សិលមិញ6261
  • សប្តាហ៍នេះ21031
  • ខែនេះ136181
  • ឆ្នាំនេះ136181
  • សរុប20578637