ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០៥ នាទី លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងកសាងនីតិវិធី ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះដែរត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទីដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោកអ៊ិត សុធា ព្រះរាជអាជ្ញា អសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ចេញប្រតិបត្តិការ
ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ០១ករណី នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរចែកចាយចំនួន០២នាក់និងមុខសញ្ញាប្រើប្រាស់សារធាតុញៀនចំនួន០៣នាក់ស្រី០១នាក់។
ជនសង្ស័យរួមមានទី១-ឈ្មោះ ហ៊ឹម រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅសង្កាត់ កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ទី២-ឈ្មោះ រើន រតនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ទី៣-ឈ្មោះ សៀ ពិសី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ទី៤-ឈ្មោះ សន ម៉ិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំ រំចង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ, ទី៥-ឈ្មោះ ហាក់ សុខណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងកិច្ចប្រតិបត្តិការ មន្ត្រីជំនាញបាន ដកហូតបានដកហូតវត្ថុតាងថ្នាំញៀន០៥កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង៕