រយៈ​២​ថ្ងៃ​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់​ ពី​បទ​រក្សា​ទុក​ ចាត់ចែង​ និង​ប្រើប្រាស់​គ្រឿងញៀន​

17-May-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ កាលពី​ថ្ងៃ​ទី​១៤​ និង​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ​ កម្លាំង​ប៉ុស្តិ៍​សង្កាត់​សៀមរាប​ បង្ក្រាប​ករណី​រក្សា​ទុក​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០៣​ករណី​ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អារញ្ញ​ សង្កាត់​សៀមរាប​ និង​ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយ​ដង្គំ​​ក្រុង​ ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់​ ស្រី​០៣​នាក់​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ មុំ​ សា​រឿ​ន​ ហៅ​ភ័​ក្រ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៦​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

ទី​២-​ឈ្មោះ​ ជា​ បាត​លិញ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៩​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

ទី​៣-​ឈ្មោះ​ វណ្ណ​ សិត​ធា​រ៉ា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០០​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​៤-​ឈ្មោះ​ ឈឿ​ន​ មក​រា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩២​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​៥-​ឈ្មោះ​ ចាំង​ គាត​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩២​ មុខរបរ​គ្មាន​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​
​ទី​៦-​ឈ្មោះ​ ញឹក​ សីហា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៤​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​៧-​ឈ្មោះ​ ឡេ​ង​ ស្រី​ពេជ្រ​ ភេទ​ស្រី​ ឆ្នាំ​កំណើត​២០០០​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ត្រាំ​ង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​៨-​ឈ្មោះ​ ត្រា​ ច័ន្ទ​មុន្នី​រ័​ត្ន​ ភេទ​ស្រី​ ឆ្នាំ​កំណើត​២០០៣​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​មណ្ឌល​ ៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

ទី​៩-​ឈ្មោះ​ ធឿ​ន​ ច​ន្ថា​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ២០០៣​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំរើក​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​១០-​ឈ្មោះ​ ព្រំ​ សំណាង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ១៩៩៨​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​១១-​ឈ្មោះ​ រ័​ត្ន​ ចាន់​ណា​រិ​ន​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ១៩៨៦​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​១២-​ឈ្មោះ​ ពុំ​ ជីវ៉ា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០២​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​អារញ្ញ​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ទី​១៣-​ឈ្មោះ​ រស់​ ផា​រិ​ត​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០១​ មុខរបរ​មិន​ពិតប្រាកដ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​អារញ្ញ​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្ត​ សៀមរាប​ ពី​បទ​រក្សា​ទុក​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ និង​សាកសួរ​រួច​មក​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មាន​រួម​មាន​៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១២​កញ្ចប់​ ស្មើនឹង​ទម្ងន់​ ៣,៨​ក្រាម​(​ទាំង​សំបក​)​ឧបករណ៍​ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៥​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ចាត់ការ​បន្ត​ តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20578597

  • ថ្ងៃនេះ2611
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20991
  • ខែនេះ136141
  • ឆ្នាំនេះ136141
  • សរុប20578597