ផ្ទះ​មន្ត្រី​សាលាខេត្ត​ចូល​និវត្ត​ម្នាក់​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​ បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​

17-May-2019 | ដោយ ពលមនសិការ

​កោះកុង​៖​ ផ្ទះ​មន្ត្រី​សាលាខេត្ត​ចូល​និវត្ត​ម្នាក់​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​ បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​។​ ករណី​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១០​នឹង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្សារ​ចាស់​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។​

​មន្ត្រី​នគរបាល​ខេត្តកោះកុង​បានឱ្យ​ដឹង​ថា​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​១០​ម៉ែត្រ​x៥​ម៉ែត្រ​ សង់​ពី​ឈើ​ ប្រក់ស​ង្ក័​សី​ ដោយ​ម្ចាស់ផ្ទះ​មានឈ្មោះ​ អ៊ុយ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ៧៣​ឆ្នាំ​ (​មន្ត្រី​សាលាខេត្ត​ចូល​និវត្ត​)​ ជា​មនុស្ស​ចាស់ជរា​ បាន​អោយមក​ឈ្មោះ​ គឹ​ម​ សំបូរ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ត្រូវជា​កូន​ មក​ស្នាក់​នៅ​។​

​តាម​ការ​សួរ​បញ្ជាក់​ពី​ឈ្មោះ​ គឹ​ម​ សំបូរ​ ដែល​ជា​ម្ចាស់ផ្ទះ​ បានឱ្យ​ដឹង​ថា​ អគ្គិភ័យ​នេះ​ កើតឡើង​ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ រួចខ្លួន​ក៏​រត់​ចេញ​មក​ក្រៅ​ ទើប​ឆេះ​កាន់តែ​ខ្លាំង​ឡើងៗ​ ។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​សមត្ថកិច្ច​ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ពន្លត់​ទាន់​ពេល​ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ពុំ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ឡើយ​ ៕

ចំនួនអ្នកទស្សនា

    20578447

  • ថ្ងៃនេះ2461
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20841
  • ខែនេះ135991
  • ឆ្នាំនេះ135991
  • សរុប20578447