សៀមរាប៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀនជិតមួយគីឡូក្រាមត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនសង្ស័យទី១-ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី២-ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
វត្ថុតាងដកហូតៈ ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង៕