ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កិច្ច​ ដើម្បី​ស្វែងរក​ចាប់​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​ មាន​ទទួល​ធ្វើ​ត្របាក់​ឌុ​ប​ និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក​

20-May-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​មាន​ធ្វើ​សញ្ញាបត្រ​បាក់​ឌុ​ប​ និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក​។​

​ការ​បង្ហោះ​ព័ត៌មាន​ខាងលើ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បានឱ្យ​ដឹង​ថា​មាន​ចរិត​បោកប្រាស់​ និង​បង្ហូ​ច​កេរ្តិ៍ឈ្មោះ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​

​ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ​ ជា​អំពើ​ខុសច្បាប់​ ដែល​បំពាន​លើ​សេចក្តី​ថ្លៃថ្នូរ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ការ​អនុវត្ត​កំណែទម្រង់​របស់​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ ជា​ពិសេស​ប៉ះពាល់​ដល់​ស្មារតី​និង​ការ​ខិតខំ​រៀនសូត្រ​របស់​សិស្សានុសិស្ស​និង​និស្សិត​កម្ពុជា​។​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កិច្ច​ក្នុង​ការ​ស្វែងរក​ចាប់​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ខាងលើ​ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ ចូលរួម​ទប់ស្កាត់​ការ​ចែកចាយ​ព័ត៌មាន​នេះ​តាម​គ្រប់​រូបភាព​ ព្រមទាំង​សហការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុង​ការ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដែល​មានបាន​ប្រព្រឹត្ត​អំពើ​ខាងលើ​ ៕

 

ចំនួនអ្នកទស្សនា

    20577277

  • ថ្ងៃនេះ1291
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19671
  • ខែនេះ134821
  • ឆ្នាំនេះ134821
  • សរុប20577277