ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន២ក្រុម មានគ្នា១០នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន១២ករណី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយលា័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។
ក្រុមទី១-ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន០៦ករណីមាន៖អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ប្លន់យកទ្រព្យសម្បត្តិ)ចំនួន០៥ ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី និងចាប់យកវត្ថុតាងធ្វើសកម្មភាព ដាវកែច្នៃចំនួន០២ដើម, ម៉ូតូមួយគ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះម៉ូតូចំនួន ០២គ្រឿង ស្លាកលេខម៉ូតូចំនួន០២បន្ទះ។
ក្រុមទី២-ជនសង្ស័យចំនួន០៣នាក់ ពាកព័ន្ធប្រព្រព្រឹត្តបទល្មើសចំនួន០៦ករណី មាន៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(ឆក់ទ្រព្យសម្បត្តិ)ចំនួន០៤ករណី, អំពើលួច (កាច់កម៉ូតូ)ចំនួន០១ករណី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។
ក្រុមទី១-ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់៖១-ឈ្មោះ ហួរ វណ្ណឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឡេង សុខណៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះឃីន សូណាល់ ហៅសូណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ទ្រី ករុណា ហៅកាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ចំរើន សម្បត្តិ ហៅពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៥ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី ចំណុចក្នុងវត្តនន្នមុន្នី ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៦-ឈ្មោះ ស៊ាង ម៉េងលាភ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៧-ឈ្មោះ លី វ៉ាន់ណេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងនិងភស្តុតាងចាប់យកបានៈដាវដែកចុងស្រួច មានប្រវែងចំនួន៤១សង់ទីម៉ែត្រចំនួន០១ដើមចាប់យកពីឈ្មោះ ហួរ វណ្ឌឌី, ដាវដែកចុងស្រួច ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន០១ដើម ចាប់យកពីឈ្មោះ ឃីន សូណាល់, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៥០៦៨៤៧, ស្លាកលេខម៉ូតូលេខ កណ្តាល 1AD-9874 ចំនួន០១បន្ទះ ចាប់យកពីឈ្មោះ ឃីន សូណាល់ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ តេង រាត្រី, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់និងស្លាកលេខម៉ូតូលេខ កំពត 1M-5436ចំនួន ០១បន្ទះ ចាប់យកពីឈ្មោះ ឃីន សូណាល់ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ នូវ ឫទ្ធី, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន៥៣៥៩១៨៣ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-7140 ចាប់យកពីជនសង្ស័យឈ្មោះ ទ្រី ករុណា ហៅកាក់។
ករណីទី១៖អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះរងរបួសចំថ្ពាល់ខាងឆ្វេង, បបូមាត់ខាងឆ្វេង និងលើក្បាលខាងស្តាំរងរបួសជាទម្ងន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1AH-2052) ប្រព្រឹត្តនៅចំណុចគល់ស្ពានស្រុកធំ ផ្លូវលំ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០០និង០០នាទី។
ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ភូមិត្រមែង ឃុំជំពោន ស្រុកសំរោង ខេត្តតាកែវ មុខរបរជាងផ្សារដែក។ សម្ភារៈបាត់បង់ៈម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៣៣៤៧ ពាក់ស្លាកលេខ ភ្នំពេញ 1AH-2052
ករណីទី២៖អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះចំលើក្បាល និងស្មាខាងឆ្វេងរងរបួសធ្ងន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AD-9874) នៅចំណុចភូមិដុល ផ្លូវលំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង០៥នាទី។
ជនរងគ្រោះឈ្មោះ តេង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងកាត់ដេរ។ សម្ភារៈបាត់បង់ៈ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៣៣៤៧ ពាក់ស្លាកលេខ ភ្នំពេញ 1AH-2052។
ករណីទី៣៖អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ខៀវ-ស ផលិតឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន ៤២៦៣៧៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J-6681) នៅចំណុចមុខក្លោងទ្វារវត្តចាស់ ការដ្ឋានកិនថ្មឧកញ៉ា លឹម ប៊ុណ្ណា ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី។
ជនរងគ្រោះឈ្មោះ សែម សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ មុខរបរកសិករ។ សម្ភារៈបាត់បង់ៈម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ខៀវ-ស ផលិតឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន ៤២៦៣៧៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J-6681។
ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1827) នៅចំណុចភូមិយាយស ផ្លូវជាតិលេខ៧ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០២នាទី។
ជនរងគ្រោះឈ្មោះ ធូ ស៊ីមាន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្ភារៈបាត់បង់ៈម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២១១៩៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1827។
ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់ស្លាកលេខ កំពត 1M-5436) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិត្រពាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៤និង០៥នាទី។
ជនរងគ្រោះឈ្មោះ នូវ រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅភូមិត្យឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារៈបាត់បង់ៈម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់ស្លាកលេខ កំពត 1M-5436។
ករណីទី៦៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី។
ក្រុមទី២-ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖១-ឈ្មោះ បូ អៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០៥នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ រី ហុង ហៅហ៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០៥នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣និង០៥នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីទី១៖អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់) នៅចំណុចមុខហាងគ្រួសារកក់ក្តៅផ្ទះលេខ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦និង១០នាទី។
ជនរងគ្រោះឈ្មោះ តាក់ គឹមជ្រី ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ សម្ភារៈបាត់បង់ៈកាបូបស្ពាយពណ៌ស៊ីជម្ពូចំនួន០១មិនដឹងចំនួនប្រាក់ដែលបាត់បង់, ទូរស័ព្ទមួយគ្រឿងម៉ាក OPPO។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃពណ៌ពងមាន់ ដៃពណ៌ស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣៥នាទី។
ជនរងគ្រោះឈ្មោះ រស់ សុផល ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់មានៈកាបូបយួរដៃពណ៌ ពងមាន់ ដៃពណ៌ស ចំនួន០១, ទូរស័ព្ទដៃម៉ាក IPhone7Plus ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកSamsung ស៊ីមពីរ ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង, ប្រាក់ដុល្លារចំនួន៣០០០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន២០០០០០០រៀលចិញ្ចៀនពេជ្រចំនួន០១វង់, បណ្ណសម្គាល់យានយន្តចំនួន០១សន្លឹក, បណ្ណបើកបររថយន្ត ចំនួន០១ សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក, កូនកាបូបដៃ ពណ៌ខ្មៅ ចំនួន០១។
ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣និង០៥នាទី។
ជនរងគ្រោះឈ្មោះ ខូវ ស៊ីវអាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈកាបូបក្រវ៉ាត់ចង្កេះ ចំនួន០១, ប្រាក់ដុល្លារជាង១០០០ដុល្លារអាមេរិក, ប្រាក់រៀល ចំនួន២៨០០០០០រៀល, ប្រាក់បាតថៃចំនួន៣៥០០បាត, ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ផ្កាឈូក និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ និងសម្ភារៈមួយចំនួន។
ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ក្រហម) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២០៩ ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២និង៣០នាទី ។
ជនរងគ្រោះឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ៈ ទូរស័ព្ទដៃម៉ាកIPhone៧ផ្លឹស ពណ៌ក្រហម។
ករណីទី៥៖ អំពើលួច(ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ផលិតឆ្នាំ២០១៨ លេខតួ-៣៣០៧៦៤ លេខម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់ស្លាកលេខ បាត់ដំបង 1AC-2076) នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៥និង០៥នាទី។
ជនរងគ្រោះឈ្មោះ ឡយ ណាវី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ផលិតឆ្នាំ២០១៨ លេខតួ-៣៣០៧៦៤ លេខម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់ស្លាកលេខ បាត់ដំបង1AC-2076
ករណីទី៦៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល២០និង៣០នាទី។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕