លោកស្នងការ​នគរបាល​ខេត្តតាកែវ​ ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​ផែនការ​ ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​

21-May-2019 | ដោយ ពលមនសិការ

តាកែវ​៖​ ព្រឹក​ថ្ងៃ​អង្គារ​ ៣​រោច​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ មាន​រៀបចំ​កិច្ចប្រជុំ​ណែនាំ​ផែនការ​ ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ ឆ្នាំ​២០១៩​ នៅ​ខេត្តតាកែវ​។​

​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោក​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីៈ​ លោក​ លោកស្រី​ ឧត្តមសេនីយ៍ត្រី​ វរសេនីយ៍​ ជា​ស្នងការ​រង​ លោកនាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ លោក​អធិការ​នគរបាល​ស្រុក​-​ក្រុង​ពាក់ព័ន្ធ​ និង​លោក​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦០៣​។​

​មាន​មតិ​នា​ឱកាស​នោះ​ដែរ​ លោក​ ឧត្តមសេនីយ៍ទោ​ ស្នងការ​ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​អស់លោក​ដែល​មាន​សមាសភាព​ពាក់ព័ន្ធ​នៅ​ក្នុង​ផែនការ​ថ្នាក់​ជាតិ​ និង​ផែនការ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តតាកែវ​ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​តាម​គោលដៅ​ ដើម្បី​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​(​មុន​ពេល​ ក្នុង​ពេល​ និង​ក្រោយ​ពេល​)​ នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​ន័​ង្គ​ល​ ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៩​ ស្អែក​នេះ​នៅ​កីឡាដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​អង្គ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ៕


ចំនួនអ្នកទស្សនា

    20574627

  • ថ្ងៃនេះ4911
  • ម្សិលមិញ12101
  • សប្តាហ៍នេះ17021
  • ខែនេះ132171
  • ឆ្នាំនេះ132171
  • សរុប20574627