ជនជាតិ​អូស្ត្រាលី​ម្នាក់​ ដើរ​ដេក​តាម​ទី​សាធារណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ ឃាត់ខ្លួន​បញ្ជូន​ទៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

21-May-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​ និង​២០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ពី​កម្លាំង​នគរបាលរ​ដ្ឋា​បាល​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពី​បទ​ដើរ​ដេក​តាម​ទី​សាធារណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​ CHRIS​ KNIGHT​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ សាកសួរ​ ដឹង​ថា​ជន​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​ចំនួន​០៣​លើក​ លើក​ចុង​ក្រោយ​នៅ​ខែឧសភា​ ឆ្នាំ​២០១៥​ តាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរណ៍​។​

​បច្ចុប្បន្ន​គ្មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ ដើរ​ដេក​តាម​ទី​សាធារណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20574897

  • ថ្ងៃនេះ5181
  • ម្សិលមិញ12101
  • សប្តាហ៍នេះ17291
  • ខែនេះ132441
  • ឆ្នាំនេះ132441
  • សរុប20574897