រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ នៅឯ បុរីលីសុវណ្ណ ប្រារព្ធពិធីសូត្រមន្ត បើកដំណើរការ ការិយាល័យលក់ផ្ទះ ក្រោមអធិបតីភាព លោក ឧកញ៉ា លី សុវណ្ណ និង លោក ជំទាវ ព្រមទាំងសហការី ជាច្រើនរូបផងដែរ ។
សូមបញ្ជាក់ថា បុរីលីសុវណ្ណ មានផ្ទះ រចនាយ៉ាងទំនើបចុងក្រោយបង្អស់ គុណភាពសំណង់មានភាពរឹមាំ សាងសង់ដោយ ស្ថាបត្យករ វិស្វករ និងម្ចាស់សំណង់ ដែលមានបទេពិសោធន៍ច្រើនឆ្នាំ នៅក្នុងបុរី មានសួនច្បារ និង ខនដូ ហើយការរស់នៅមានភាពងាយស្រួលនិងគួឲ្យចាប់អារម្មណ៍ ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅលើ មហាវិថី ឈ្នះឈ្នះ សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ៕ដោយ លាង ម៉េងឡា