សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដល់ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ប្រកបដោយ​សុវត្ថិភាព​

27-May-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ដល់​រាជធានី​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ ប្រកបដោយ​សុ​វត្តិភាព​ហើយ​ ដើម្បី​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥​ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច​ និង​សង្គម​ នៃ​អង្គការសហប្រជាជាតិ​ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​ (UN-ESCAP)​ ក្រោម​បូល​បទ​ «​ការ​ផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន​ និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព​ និង​សមភាព​»​ ដែល​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ឧសភា​នេះ​។​

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ជើងហោះហើរ​លេខ​ ០០១​ បាន​ធ្វើការ​ចុះ​ចត​ប្រកបដោយ​សុ​វត្តិភាព​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដង​មឿង​ រាជ​ធា​នៅ​បាងកក​ ក្រោម​វត្តមាន​នៃ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ ពី​ឯកឧត្តម​តំណាង​ក្រសួងការបរទេស​ថៃ​ ឯកឧត្តម​តំណាង​ UN-ESCAP​ ឯកឧត្តម​ អ៊ូ​ក​ សោភ័ណ​ ឯកអគ្គរាជទូត​វិសាមញ​ និង​ពេញ​សមត្ថភាព​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ ព្រមទាំង​វត្តមាន​ ឯកឧត្តម​ លោក​ជំទាវ​ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ​ តំណាង​គណៈកម្មាធិការ​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការសហប្រជាជាតិ​ និង​ឥស្សរជន​ការទូត​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ ជា​ច្រើន​រូប​ទៀត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅ​កាន់​ សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥​ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច​ និង​សង្គម​ នៃ​អង្គការសហប្រជាជាតិ​ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​ (UN-ESCAP)​ ក្រោម​មូលបទ​ «​ការ​ផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន​ និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព​ និង​សមភាព​»៕​

ចំនួនអ្នកទស្សនា

    20574577

  • ថ្ងៃនេះ4861
  • ម្សិលមិញ12101
  • សប្តាហ៍នេះ16971
  • ខែនេះ132121
  • ឆ្នាំនេះ132121
  • សរុប20574577