គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ បានបើកកិច្ចប្រជុំជាលើកដំបូង

29-May-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ បានបើកកិច្ចប្រជុំជាលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ ដើម្បីផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រសួង។

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាសភាពដូចតទៅ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ ជាប្រធាន និងមានអនុប្រធាន២រូប នោះគឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងរូបខ្ញុំ ព្រមទាំងមានសមាសភាពសរុប៩រូប។

តួនាទីភារកិច្ចរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន មានដូចខាងក្រោម៖
- ធ្វើជាសេនាធិការ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន
- លើកយោបល់ ស្នើសុំគោលការណ៍សម្រេចពី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
- ចាត់តាំងអប់រំ ផ្សព្វផ្សាយ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំង
គ្រឿងញៀនតាមបណ្តាអង្គភាព
- មានភារកិច្ចបណ្តុះបណ្តាលជនបង្គោល ដើម្បីអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមបណ្តាអង្គភាព
- បូកសរុបរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិប្រចាំខែត្រីមាសឆ្នាំ ៕

ចំនួនអ្នកទស្សនា

    20578377

  • ថ្ងៃនេះ2391
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20771
  • ខែនេះ135921
  • ឆ្នាំនេះ135921
  • សរុប20578377