សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

31-May-2019 | ដោយ ពលមនសិការ

ជប៉ុន៖ ​​នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទ​អន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នោះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្សិនសូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិតផ្លាស់ប្តូរសារ​នៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍​ប្រទេស​កម្ពុជាចំនួន២ រួមមាន៖ 

១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់​ស្ថានីយ​កុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក)
២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩​លាន​យ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញ​និង​ពេញ​សមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត​វិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន៕

 

ចំនួនអ្នកទស្សនា

    20574677

  • ថ្ងៃនេះ4961
  • ម្សិលមិញ12101
  • សប្តាហ៍នេះ17071
  • ខែនេះ132221
  • ឆ្នាំនេះ132221
  • សរុប20574677