ព្រះវិហារ៖ កាលពីថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣នឹង៣០នាទីព្រឹក មានប្រជាពលរដ្ឋបានឆ្លងដែនទៅលីឈើ (បេង) បានជាន់មីនផ្ទុះបណ្តាលអោយរបួសធ្ងន់ដាច់ជើងស្តាំ នៅចំណុច ព្រលានបេះដូងខាងកើត ច្រកអានសេះ ដែលឆ្លងដែនមានចំនួន១០នាក់ រងរបួស១នាក់ ជនរងគ្រោះ ឈ្មោះ ស្រី ភិន ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ព្រាល សី រស់នៅភូមិវាលពោធិ៍ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានកូនចំនួន០៥នាក់ ក្នុងនោះស្រី ៣នាក់ ប្រុស ២ នាក់។ បច្ចុប្បន្ន ជនរងគ្រោះបានបញ្ចូនមក មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះ ៕