បុរស​ម្នាក់​បើក​ម៉ូតូ​ បុក​គូថរ​យន្ត​ ឈប់​លើ​ចិញ្ចើម​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​

05-June-2019 | ដោយ ពលមនសិការ

កណ្ដាល​៖​ រថយន្ត​មួយ​គ្រឿង​ឈប់​លើ​ចិញ្ចើម​ផ្លូវ​មិន​ដាក់​ស្លាក​សញ្ញា​ បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ បាន​បើក​បុក​គូថ​រថយន្ត​ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ២១​ និង​ ៤០​ នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​២១​ ចំណុច​គល់​ស្ពាន​ឆ្លង​ទន្លេបាសាក់​ត្រើយ​ខាងលិច​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ​ សាំង​ ម៉េ​ង​ ស៊ុ​យ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ធនាគារ​ ក្រេ​ឌី​ដ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ បើកបរ​ម៉ូតូ​ ម៉ាក​ហុងដា​ ឌ្រី​ម​ ធុន​សេ​ ១២៥​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GE-9864​ រីឯ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-1081​ អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​ គេចខ្លួន​ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ខាងលើ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ខាងលើ​ក៏​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​ពុំ​ដាក់​ស្លាក​សញ្ញា​ដើម្បី​ឲ្យ​ដឹង​នោះ​ទេ​ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ បើកបរ​ដោយ​ជន​រង​គ្រោះ​ខាងលើ​ ធ្វើ​ដំណើរ​ស្រប​ទិស​ជាមួយ​រថយន្ត​ ក៏​បាន​បុក​គូថរ​យន្ត​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។​

​បន្ទាប់​ពី​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ទទួល​បាន​ព័ត៌មាន​ករណី​ខាងលើ​នេះ​ ភ្លាម​នោះ​ ក៏​ចុ​អ​អន្តរា​គម​ន៏​ ត្រួតពិនិត្យ​ រួច​វាស់វែង​កសាង​ឯកសារ​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ តាម​ការ​បញ្ជាក​របស់​ករណី​នេះ​ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ខាងលើ​ ឈប់​ចត​ លើ​ទ្រូងផ្លូវ​មិន​ដាក់​ស្លាក​សញ្ញា​ ៕​

 

ចំនួនអ្នកទស្សនា

    20578017

  • ថ្ងៃនេះ2031
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20411
  • ខែនេះ135561
  • ឆ្នាំនេះ135561
  • សរុប20578017