ស្ត្រី​២​នាក់​ស្លាប់​ យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ខណៈ​បើក​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​បុក​

05-June-2019 | ដោយ ពលមនសិការ

កណ្ដាល​៖​ ស្ត្រី​២​នាក់​ ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ខណៈ​កំពុង​បើកបរ​ម៉ូតូឌុប​គ្នា​ ត្រូវ​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើក​ដោយ​ល្បឿន​លឿន​ រេ​ចង្កូត​មក​ឆ្វេង​ ជ្រុល​មក​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​ ស្ថិត​នៅ​ក្នុងភូមិ​កោះ​ចាស់​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ស្លាប់​២​នាក់​ ទី​១-​ឈ្មោះ​ ស៊ឹ​ម​ អ៊ី​ម​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ កសិករ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1Z​ -1290​ និង​ទី​២-​ ឈ្មោះ​ ស៊ឹ​ម​ អាន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ កសិករ​ (​ជា​អ្នក​រួម​ដំណើរ​)​ ។​ ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវជា​ប្អូនបង្កើត​នឹង​គ្នា​ មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កុ​ល​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 2​ A​ -0812​ បើកបរ​ដោយ​ជន​មិន​ស្គាល់​ អត្តសញ្ញាណ​ រត់គេច​ខ្លួន​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ ទៅ​ជើង​ (​ ជ្រៃ​ធំ​.​តា​ខ្មៅ​ )​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុ​ង​ បើកបរ​ទិស​ដៅ​ច្រាស់​គ្នា​ បើក​ដោយ​ល្បឿន​លឿន​ បាន​រេ​ចង្កូត​មក​ឆ្វេង​ ជ្រុល​ទៅ​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​អ្នកបើកបរ​រថយន្ត​ទុក​រថយន្ត​ចោល​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ នគរបាល​ចរាចរណ៍​ស្រុក​ បាន​ចុះ​មក​អន្តរាគមន៍​ ពិនិត្យ​វាស់វែង​ រួច​កសាង​ឯកសារ​ដកហូត​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​សាកសព​ស្ត្រី​២​នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា​ ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ បើក​មាន​ល្បឿន​លឿន​ ធ្វេសប្រហែស​ មិន​ប្រកាន់​ស្តាំ​ ទើប​រេ​ចង្កូត​ ទៅ​បុក​ម៉ូតូ​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង​ ៕​

 

ចំនួនអ្នកទស្សនា

    20577507

  • ថ្ងៃនេះ1521
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19901
  • ខែនេះ135051
  • ឆ្នាំនេះ135051
  • សរុប20577507