សមត្ថកិច្ច​បង្ក្រាប​មុខសញ្ញា​សង្ស័យ​និង​ជា​មេ​ក្លោ​ង​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ នៅ​ក្នុង​ទឹកដី​ស្រុក​សំរោង​ទង​

06-June-2019 | ដោយ ពលមនសិការ

កំពង់ស្ពឺ​៖​ កាលពី​វេលា​ម៉ោង​១៤​នឹង​៣០​នាទី​ ថ្ងៃ​ទី​០៥​ ខែ​មិ​ ថុ​នា​ ឆ្នាំ​២០១៩​ ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ការិយាល័យ​ក​៩​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​(​មេ​ក្លោ​ង​)​នៅ​ចំណុច​ភូមិ​ចំបក់​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ឃាត់​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​ ៦​នាក់​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សោម​ សា​វ័​ន្ត​(​តឿ​)​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ម្ចាស់ផ្ទះ​ ,​ ទី​២-​ឈ្មោះ​ ឈៀង​ នី​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ចំបក់​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​,​ ទី​៣-​ឈ្មោះ​ វ៉ា​ន់​ សុ​ភក្តិ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​ថ្លុក​ឈើទាល​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​,​ ទី​៤-​ឈ្មោះ​ ប៊ុ​ន​ ប៉ូ​ឡុ​ង​ ភេ​ត​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ នៅ​ភូមិ​ត្រាច​ជ្រុំ​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​,​ ទី​៥-​ឈ្មោះ​ ហឿ​ន​ ឬ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ក្រាំង​ស្វាយ​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ និង​ទី​៦-​ឈ្មោះ​ ជួន​ យី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​។​

​តាម​ការ​អះអាង​របស់​មន្ដ្រី​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បាន​បញ្ជាក់​អោយ​ដឹង​ថា​មុខសញ្ញា​សង្ស័យ​ទាំង​ ៦​នាក់​ មានមុខ​សញ្ញា​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដែល​ជា​មេ​ក្លោ​ង​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​គឺ​សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​០១​ថង់​,​ ជញ្ជីង​ថ្លឹង​០១​ គ្រឿង​,​ ដាវ​២​ដើម​,​ ម៉ូតូ​០៨​គ្រឿង​,​ រថយន្ដ​០១​គ្រឿង​,​ មាន់​ជល់​ចិញ្ចឹម​ទុក​ ចំនួន​៧១​ក្បាល​,​ រួម​នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​កិច្ច​ប្រតិបត្តិការ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ជំទាវ​ ចាត​ សូរ​ស្មី​ ព្រះរាជអាជ្ញា​ អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ បាន​សំរេច​អនុញ្ញាតិ​ ឲ្យ​យក​វត្ថុ​តាង​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ចំណែក​ជនសង្ស័យ​ ៥​នាក់​ បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ រីឯ​ឈ្មោះ​ សោម​ សា​វ័​ន្ត​(​តឿ​ )​ជា​មេ​ក្លោ​ង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​បន្ដ​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20570637

  • ថ្ងៃនេះ921
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13031
  • ខែនេះ128181
  • ឆ្នាំនេះ128181
  • សរុប20570637