រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ទៅ​នឹង​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​របស់​លោក​លី​ ស៊ា​ន​ឡុ​ង​ នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​

07-June-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​ ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​ លី​ ស៊ា​ន​ឡុ​ង​ បាន​បង្ហោះ​តាម​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​កន្លង​ទៅ​ នូវ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក​ឧត្តមសេនីយ៍​ ព្រេ​ម​ ទិន​ស៊ូ​ឡាណ​ន្ត​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ដោយ​លើក​ឡើង​ថា​៖"​ ពេល​ដែល​គាត់​ (​ឧត្តមសេនីយ៍​ ព្រេ​ម​)​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ គាប់​ជួន​នឹង​ពេល​ដែល​សមាជិក​ ASEAN​ (​កាលនោះ​គ្នា​ យើង​ ៥​ ប្រទេស​)​ រួម​គ្នា​ប្រឆាំង​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា​និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​។​..."

​ការ​លើក​ឡើង​ក្នុង​សារ​នេះ​បាន​រំលឹក​យ៉ាង​ច្បាស់​ថា​ កាល​ពេល​នោះ​សឹ​ង្ហ​បុរី​ បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍​ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។​ សឹ​ង្ហ​បុរី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដែល​នាំ​ដល់​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​ត្រីភាគី​ កម្ពុជា​ប្រជាធិបតេយ្យ​ និង​បាន​ធ្វើ​ជា​ច្រក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​កម្លាំង​កម្ពុជា​ប្រជាធិបតេយ្យ​ អូស​បន្លាយ​សង្គ្រាម​នៅ​កម្ពុជា​ អូស​បន្លាយ​ទុក្ខវេទនា​ និង​នាំ​ដល់​ការ​បាត់បង់​ជីវិត​របស់​ប្រជាជន​កម្ពុជា​១០​ ឆ្នាំ​ថែម​ទៀត​ ហើយ​ដែល​ស្មើនឹង​ការ​ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​ការ​លើក​ឡើង​នេះ​ពិតជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​នោះ​ ៕

ចំនួនអ្នកទស្សនា

    20570507

  • ថ្ងៃនេះ791
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12901
  • ខែនេះ128051
  • ឆ្នាំនេះ128051
  • សរុប20570507