អភិបាល​ខេត្តតាកែវ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ត្រូវ​មាន​វិធានការ​ ការពារ​ចំពោះ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​

07-June-2019 | ដោយ ពលមនសិការ

​តាកែវ​៖​ អភិបាល​ខេត្តតាកែវ​ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ឯកឧត្តម​ អ៊ូច​ ភា​ បាន​ផ្ញើ​សារ​ដាស់តឿន​ និង​ក្រើនរំលឹក​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​តែ​បង្កើន​ការ​ ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ និង​គិតគូរ​រក​ទីតាំង​សុវត្ថិភាព​ នៅ​អំឡុង​ពេល​មាន​ខ្យល់​កន្ត្រាក់​កើត​មាន​ម្តងៗ​ ពិសេស​ គឺ​មាន​វិធីសាស្ត្រ​សម្រាប់​ការពារ​ខ្លួនឯង​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែក​អំណោយ​ មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ដល់​គ្រួសារ​ដែល​រង​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រក់​ចំនួន​៤៥​គ្រួសារ​ នៅ​ស្រុក​បូ​រី​ជលសារ​ និង​ស្រុក​កោះអណ្តែត​ ខេត្តតាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ និង​ជា​ ប្រធាន​ កិត្តិយស​ សាខា​ កាក​ បាទ​ ក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​ យើង​ពិតជា​មិន​អាច​ដឹង​មុន​ ឬ​ស្មាន​បាន​ឡើយ​ វា​អាច​មក​គ្រប់ពេល​ ព្រោះ​នេះ​ជា​ការ​បម្រែបម្រួល​ អាកាសធាតុ​ ដូច្នោះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ពិសេស​អ្នក​ដែល​មាន​គេហដ្ឋាន​នៅ​ទីវាល​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​ ត្រូវ​ចេញពីផ្ទះ​ឡើយ​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្យល់​កើតឡើង​ព្រោះ​វា​អាច​ បណ្តាល​ឲ្យ​យើង​មាន​គ្រោះថ្នាក់​ដល់​ អាយុជីវិត​។​

​ឯកឧត្តម​ប្រធានកិត្តិយស​ បន្ថែម​ទៀត​ថា​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មិន​មានការ​ប្រុង​ប្រយ័ត្ន​ ឬ​ធ្វេសប្រហែស​ ដោយ​មិន​បាន​គិតគូរ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ទេ​ វា​អាច​នឹង​ឲ្យ​យើង​ជួប​បញ្ហា​ ជាក់​ជា​ពុំខាន​ ពោល​គឺ​អាច​នឹង​បាត់បង់​អាយុជីវិត​ផង​និង​ខូចខាត​ទ្រព្យសម្បត្តិ​ផង​ ប៉ុន្តែ​បើ​យើង​មានការ​ ប្រុង​ប្រយ័ត្ន​ ហើយ​ការពារ​អាយុជីវិត​បាន​ នោះ​បញ្ហា​ខូច​ទ្រព្យសម្បតិ្ត​ យើង​អាច​រកបាន​នៅ​ពេល​ក្រោយ​ តែបើ​បាត់បង់​អាយុជីវិត​ហើយ​ នោះ​បាត់បង់​រហូត​។​

​ឯកឧត្តម​ប្រធានកិត្តិយស​សាក​ខា​ បន្ត​ទៀត​ថា​ទីណា​មានទុក្ខ​លំបាក​ និង​មាន​គ្រោះ​ មហន្តរាយ​នានា​ ទីនោះ​តែងតែមាន​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ និង​មន្ត្រី​កាកបាទក្រហម​ ចុះ​ទៅ​ដល់​ភ្លាមៗ​ ពោល​ គឺ​កាកបាទក្រហមកម្ពុជា​ នឹង​នៅ​ជិត​ប្រជាពលរដ្ឋ​ ចុះ​ជួយ​បងប្អូន​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយសារ​តែ​អត់​អាហារ​ដែល​យើង​មិន​បានដឹង​នោះ​ឡើយ​ ហើយ​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ តែងតែ​ណែនាំ​ទៅ​ដល់​មន្ត្រី​កាកបាទក្រហម​ ពិសេស​ក្រុម​យុវជន​កាកបាទក្រហម​ឲ្យ​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ ដែល​មានទុក្ខ​លំបាក​លើ​បញ្ហា​ជីវភាព​ ជួប​គ្រោះ​ធម្មជាតិ​នានា​ ជន​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​ទី​ទល់​ក្រ​ជាដើម​ ជា​ពិសេស​គឺ​ឧស្សាហ៍​ ចុះ​សាកសួរ​សុខទុក្ខ​បង​ប្អូ​ង​ប្រជាពលរដ្ឋ​ឲ្យ​ដល់​ខ្នង​ផ្ទះ​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួម​មាន​៖​ អង្ករ​ ២៥​គីឡូក្រាម​,​ មី​ ១​កេស​,​ កន្ទេល​១,​ មុង​១,​ ភួយ​១,​ សារុង​១,​ ក្រ​ម៉ា​១​ និង​ថវិកា​ចំនួន​។​

​ដោយឡែក​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តតាកែវ​ ឧបត្ថម្ភ​ថវិកា​ គ្រួសារ​ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំង​៤៥​គ្រួសារ​ នូវ​ថវិកា​២០​ម៉ឺន​រៀល​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20570787

  • ថ្ងៃនេះ1071
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13181
  • ខែនេះ128331
  • ឆ្នាំនេះ128331
  • សរុប20570787