រន្ទះបាញ់​ផ្តាច់ជីវិត​មនុស្ស​២​នាក់​ ខណៈ​មេឃ​ភ្លៀង​ចូល​ជ្រក​ក្រោម​ដើមឈើ​

07-June-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ករណី​រន្ទះបាញ់​ដ៏​សាហាវ​ បាន​ផ្តាច់ជីវិត​មនុស្ស​២​នាក់​ ខណៈ​ជ្រក​ភ្លៀង​នៅ​ក្រោម​រោង​ស័ង្កសី​ ក្រោម​ដើមឈើ​តា​សេក​ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​ប្រហែល​ ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវ​ដីក្រហម​ទៅ​ភ្នំ​ក្រោម​ខាងកើត​ប្រឡាយ​ ស្ថិត​នៅ​ភូមិ​អារញ្ញ​ សង្កាត់​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ណុ​ប​ សា​រ៉ា​ក់​ បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ សាយ​ ប៊ុ​ន​តាន់​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​ ដឹក​ទឹក​សុទ្ធ​លក់​ រស់នៅ​ភូមិ​ត្រៀក​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ពាក់អាវ​ពណ៌​ត្រាវ​។​ ជន​រង​គ្រោះ​ទី​២​ឈ្មោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ កំពុង​រង់ចាំ​ក្រុម​គ្រួសារ​សព​មក​ពី​ ព្រែក​ទាល់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ ចុះ​ដល់ទី​តាំងធ្វើ​កំណត់ហេតុ​ប្រគល់​សព​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


ចំនួនអ្នកទស្សនា

    19543227

  • ថ្ងៃនេះ701
  • ម្សិលមិញ2601
  • សប្តាហ៍នេះ7941
  • ខែនេះ60841
  • ឆ្នាំនេះ315781
  • សរុប19543227