សៀមរាប៖ នាវេលាម៉ោងប្រហែល០៩និង៤៥នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ០៩ ផ្ទះជួល ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។ ជនរងគ្រោះឈ្មោះ IMAI HIROSHI ភេទប្រុស កើតថ្ងៃទី ១១ មករា ១៩៤៤ ជនជាតិជប៉ុន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)។ ចំពោះសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត ៕