សៀមរាប៖ នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរះសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានប្រើវិធានការត្រួតពិនិត្យរដ្ឋបាលចំហ និងស្រាវជ្រាវ ស៊ើបអង្កេត កំណត់មុខសញ្ញាអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)និងឈានដល់ការឃាត់ខ្លួនជាក់ស្តែងចំនួន០៨នាក់។ប្រតិបត្តិការនេះ ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។មានទី១.ឈ្មោះ សេង ស៊ីហ្គិច ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សាលាកំរើកក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។៣.ឈ្មោះ កែវ គង្គា ហៅអាឆាលីឬអាជើងទា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។៥.ឈ្មោះ តាវ យីតុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មាសារធាតុញៀន)។៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ១៧ឆ្នាំ ទិលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។ ៨.ឈ្មោះ ឡាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
នគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន៖ម៉ូតូធ្វើសកម្មភាពចំនួនបីគ្រឿង៖១.ម៉ាកហុងដាហ្ស៊ូមមឺអ៊ិច សេរីឆ្នាំ២០១៨ ពណ៌សលាយក្រហម កាំរាយកង់ស្ព័រ ពាក់ស្លាកលេខសៀមរាប1AB.6745; ២.ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1B.1474; ៣.ម៉ាកហុងដាអាយខុន សេរីឆ្នាំ២០០៨ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខបន្ទាយមានជ័យ1G.1339 និងកុំព្យូទ័រយួរដៃមួយគ្រឿង ម៉ាកLennovo ពណ៌ខ្មៅ និងសម្ភារះមួយចំនួន។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងបានឆ្លើយសារភាពថា៖នៅថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី ចំណុចកែងផ្លូវបំបែកសាលាកូស្មូ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខស៊ុបនាគ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី នៅចំណុចផ្លូវកូម៉ៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខខារ៉ាអូខេព្រីមមៀ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី ខាងលិចស្ពាននាគ១០០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីថ្ងៃត្រង់ ចំណុចហួសកន្លែងត្រួតពិនិត្យសំបុត្រចាស់ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីថ្ងៃត្រង់ ចំណុចផ្លូវកូម៉ៃហួសផ្លូវបត់ចូលខារ៉ាអូខេញឹក ប៊ុនឆៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី ចំណុចមុខហាងថតរូបសាកលលោក ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពុំចាំម៉ោង ចំណុចខាងជើងរង្វង់មូលមុខគ្រុឌទៅព្រលានយន្តហោះប្រហែល២០០ម៉ែត្រ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
សូមបញ្ជាក់ជនសង្ស័យទាំង០៨នាក់ខាងលើជាក្រុមធ្វើសកម្មភាពលួចឆក់យ៉ាងសកម្មក្នុងក្រុងសៀមរាបជាច្រើនកន្លែងទៀត៕