កោះកុង៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបាន កម្លាំងអធិការក្រុងខេមរភូមិន្ទ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង៤៥នាទីព្រឹក នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីនគរបាលខេត្តកោះកុង បានឱ្យដឹងថាជនសង្ស័យរួមមានទី១-ឈ្មោះ យ៉ឺក សាក់រ៉នី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបនេសាទ មានទីលំនៅ ភូមិមានទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើ, ទី២-ឈ្មោះ វ៉ាន់ ម៉ារីយះ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបនៅផ្ទះ មានទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើ, ទី៣-ឈ្មោះ ផាត់ សុខ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើ និងទី៤-ឈ្មោះ សំ សំរ៉េត (ហៅថៃ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដកហូតបានវត្ថុតាង៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ១កញ្ចប់តូច និងឧបរកណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕