នគរបាល​ បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ រង​របួសធ្ងន់​

19-June-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​។​

​មន្ត្រី​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​សូ​គី​មិច​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​១​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ PRIUS​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG-0723​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ពីក្រោយ​ម៉ូតូ​កង់​៣​ ឥណ្ឌា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ម៉ាក​ BAJAJ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AD-0827​។​

មន្ត្រី​នគរបាល​ចរាចរ​ដដែល​បន្ត​ថា​ ជន​បង្ក​ជា​ជនជាតិ​ចិន​ឈ្មោះ​ HAN​ LIZHU​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ស្នាក់​នៅ​ខុន​ដូ​ បន្ទប់​លេខ​១០០៩​ ផ្លូវលំ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ចំណែក​ជន​រង​គ្រោះ​ទី​១-​ឡឺ​ន​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ដា​ សីហា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ៕​


ចំនួនអ្នកទស្សនា

    20570537

  • ថ្ងៃនេះ821
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12931
  • ខែនេះ128081
  • ឆ្នាំនេះ128081
  • សរុប20570537