សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ «​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​ លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ ឆ្នាំ​២០១៩»​ នៅ​ប្រទេស​ស្វី​ស​

02-July-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ១​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ «​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​ លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ ឆ្នាំ​២០១៩»​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​។​

​កិច្ចប្រជុំ​នេះ​គឺ​ក្រោម​មូលបទ​ «​គាំទ្រ​ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ តាម​រយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​»​ ដោយ​មាន​គោលបំណង​ពិនិត្យ​មើល​ពី​របៀប​ ដែល​ជំនួយ​ពាណិជ្ជកម្ម​ អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ ពាណិជ្ជកម្ម​របស់​កម្ពុជា​ ឆ្នាំ​២០១៩-២០២៣​ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​កម្មវិធី​សង្គម​ ដែល​រៀបចំ​ដោយ​ WTO​ ផង​ដែរ​។​

​ក្រៅពី​កិច្ចប្រជុំ​ខាងលើ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ដែល​នឹង​ផ្តល់​សារៈ​ដ៏​សំខាន់​ និង​ច្បាស់លាស់​មួយ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ជាមួយ​គ្នា​នោះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​ជន​សំខាន់ៗ​ វិនិយោគិន​ ព្រមទាំង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ស្វី​ស​ និង​អ៊ឺ​រ៉ុ​ប​ផ្សេង​ទៀត​ផង​ដែរ​៕​

 

ចំនួនអ្នកទស្សនា

    20570797

  • ថ្ងៃនេះ1081
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13191
  • ខែនេះ128341
  • ឆ្នាំនេះ128341
  • សរុប20570797