អាជ្ញាធរ​ជាតិ​ សហការ​ជាមួយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ​ ប្រារព្ធ​ទិវា​ អន្តរជាតិ​ ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​

02-July-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នៅ​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៩​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាល​ នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ខេត្ត​ មន្ទីរ​ អង្គភាព​ នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ខេត្ត​ ក្រុង​ ស្រុក​ ជុំវិញ​ខេត្ត​ ព្រះ​សីហ​នុ​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ យុវជន​កាយ​រិ​ទ្ធ​ កាកបាទក្រហម​ សិស្ស​នុ​សិស្ស​ តុលាការ​ និង​អ្នក​ពាក់ព័ន្ធ​សរុប​ជិត​៥០០​នាក់​។​

​ឯកឧត្តម​ គង់​ វី​តាណៈ​ អភិបាលរង​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ​ បាន​ថ្លែង​ស្វាគមន៍​ និង​របាយការណ៍​ពី​កិច្ច​ខិត​ប្រឹងប្រែង​រួម​គ្នា​អនុវត្ត​តាម​ផែនការ​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​

​ឯកឧត្តម​ គួ​ច​ ចំរើន​ អភិបាលខេត្ត​ បាន​មាន​ប្រសាសន៍​ ដោយ​កោត​ សរសើរ​ និង​អរគុណ​ ដល់​គ្រប់​អង្គភាព​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ខេត្ត​ព្រះ​សីហ​នុ​ ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​ប្រដាប់​ អាវុធ​គ្រប់​ប្រភេទ​ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៅ​ ខេត្ត​ព្រះ​សីហ​នុ​ ដៃគូ​អង្គការ​មិនមែន​ រដ្ឋាភិបាល​ ជាតិ​អន្តរជាតិ​ ក៏​ដូច​ជា​វិស័យ​ឯកជន​សាសនា​ និង​សប្បុរសជន​នានា​ ដែល​បាន​ចូលរួម​ និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តាម​តួនាទី​និង​ភារកិច្ច​ពាក់ព័ន្ធ​ រៀងៗ​ខ្លួន​ ប្រកបដោយ​សម្បជញ្ញៈ​ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ពិសេស​ក្នុង​គ្រប់​ដំណាក់​ កាល​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​ ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ និង​បាន​អាន​នូវ​សារលិខិត​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​មាន​ភូមិសាស្ត្រ​នៅ​ជិត​តំបន់ត្រីកោណមាស​ និង​អឌ្ឍ​ច័ន្ទ​មាស​ ធ្វើ​ឲ្យ​កម្ពុជា​ នៅ​តែ​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​ដែល​ជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​ សម្រាប់​សង្គម​មនុស្សជាតិ​ទាំងមូល​ ជាមួយ​នេះ​ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បន្ត​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​រាល់​ បទល្មើស​ ជួញដូរ​ ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹ​ប​កំសាន្ត​ ទី​សប្បាយដ្ឋាន​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​ដំណាច់ឆ្នាំ​២០១៩​ ដោយ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​តែ​ចៀស​ឱ្យ​បាន​ដាច់ខាត​នូវ​កុំ​៤​ គឺ​កុំ​ពាក់ព័ន្ធ​ កុំ​នៅ​ពីក្រោយ​ធ្វើ​ជា​បង្អែក​ កុំ​បន្ធូរបន្ថយ​ និង​កុំ​អន្តរាគមន៍​ ក្នុង​ករណី​បទល្មើស​គ្រឿងញៀន​។​

​ក្នុង​ឱកាស​នោះ​ដែរ​ក្នុង​នាម​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ បាន​ថ្លែង​អំណរ​ព្រះ​គុណ​និង​ អរគុណ​ ព្រមទាំង​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់​ ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​នៅ​តាម​អង្គភាព​ពាក់ព័ន្ធ​អង្គការ​ជា​ដៃគូ​ជាតិ​ អន្តរជាតិ​ សប្បុរសជន​សិល្បករ​ សិល្បការ​នី​ ពិធីករ​ ពិធីការនី​ អាជីវករ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចូលរួម​ និង​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធ​ ប្រឆាំង​ គ្រឿងញៀន​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ប្រពៃណី​ដ៏​ល្អ​ថ្លៃថ្លា​នេះ​នឹង​ស្ថិត​ នៅ​ជា​បន្ត​ទៀត​ ដើម្បី​យើង​ទទួល​បាន​ លទ្ធផល​ថ្មីៗ​បន្ថែម​នា​ពេល​ខាង​មុខ​ ៕


ចំនួនអ្នកទស្សនា

    20570867

  • ថ្ងៃនេះ1151
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13261
  • ខែនេះ128411
  • ឆ្នាំនេះ128411
  • សរុប20570867