កោះកុង៖ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ សហការការិយាល័យកំរិតធ្ងន់ និងកម្លាំអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ ចុះត្រួតពិនិតសព ជនជាតិអាល្លឺម៉ង់ ដេកស្លាប់នៅក្នុងផ្ទះជួល។
សមត្ថកិច្ចបានឱ្យដឹងថាជនបរទេសខាងលើឈ្មោះ ទេស្គី ឃើត រេន័រ ភេទប្រុស អាយុ៦៤ឆ្នាំ និវត្តន៍ជន បានដេកស្លាប់នៅក្នុងផ្ទះជួល នៅចំណុចរោងចក្រធូប ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដឹងកើតហេតុនៅវេលាម៉ោង១៧នឹង០២នាទីល្ងាច។
សមត្ថកិច្ចបានបន្តថា ស្ថានភាព នៃសពសពដេកស្លាបផ្កាប់មុខក្បែរបន្ទប់ទឹកក្នុងផ្ទះជួល។ សពស្លៀកខោក្នុងពណ៌ខ្មៅ ខ្លួនទទេគ្មានសំលៀកបំពាក់។
ដោយស្ថានភាពនៅជុំវិញន្លែងកើតហេតុធម្មតាមិនមានអ្វីគួរអោយកត់សម្គាល់ឡើយ ពុំមានស្លាកស្នាម អ្វីនៅលើដងខ្លួនសាកសពទេ។ ក្រោយធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានជនរងគ្រោះ បានស្លាប់សារជំងឺបេះដូងដំណាក់កាលទី៤ បណ្តាលអោយដួលស្លាប់។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះបានឲ្យដឹងថាជនរងគ្រោះ មានជំងឺប្រចាំកាយ យូរមកហើយ គ្មានអ្នកមើលថែ នៅតែម្នាក់ឯង។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចទាក់ទងទៅនាយកដ្ឋាន ដឹកសពទៅភ្នំពេញ តម្កល់ទុកនៅពេទ្យរុស្ស៊ីរងចាំស្ថានទូតមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕